Published date: April 19, 2018
មហាគ្រួសារ SMCD បានប្រារព្ធពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះនៅទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង និងនៅខេត្តសៀមរាប។ ពិធីជប់លៀងនេះប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយដោយមានការចូលរួមពីបុគ្គលិក ជាង កម្មករ ជាច្រើនកុះករ និងមានសកម្មភាពដូចជា លេងល្បែងប្រជាប្រិយ៏ខ្មែរ ច្រៀង រាំលេងកំសាន្ត ពិសារអហារពេលល្ងាចជុំគ្នា និងចាប់រង្វាន់ផ្សងសំណាងផងដែរ។