Published date: June 17, 2018
តាំងនាមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន ទូលព្រះបង្គំ ខ្ញុំម្ចាស់ សូមព្រះរាជអនុញ្ញាតចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។ ទូលព្រះបង្គំទាំងអស់គ្នា ក៏សូមសម្ដែងការដឹងព្រះគុណដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានខិតខំចំណាយព្រះកាយពល និងព្រះបញ្ញាញាណក្នុងព្រះរាជកិច្ចចូលរួមក្នុងកិច្ចការងារសង្គមនានា។ ឆ្លៀតក្នុងឳកាសដ៏ពិសេសនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ សូមថ្វាយព្រះពរទ្រង់ប្រកបដោយសុខសុភមង្គលជានិរន្តរ៍។ ក្រាបបង្គំទូលថ្វាយពី ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា។