Published date: April 25, 2020
ទោះបីជាស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាលបន្តិច យើងទាំងអស់គ្នាគួរកុំភ្លេចរួមគ្នាបន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩។ ត្រូវចងចាំថាកូវីដ១៩ ជាជំងឺរាតត្បាតទូទាំងសកលលោក មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើន ដែលហៅកាត់ថា “G7” បានហៅការរាតត្បាតនេះថាជា សោកនាដកម្មរបស់មនុស្សនិងវិបិត្តសុខភាពពិភពលោក។ ដូច្នេះរាល់វិនាទីនិងជារៀងរាល់ថ្ងៃយើងត្រូវចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតលើការការពារខ្លួន។